កីឡាករចំនួន 5 នាក់របស់បារាំងបានខកខានការហ្វឹកហាត់មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2022 នៅថ្ងៃអាទិត្យទី 18 ខែធ្នូ។ Raphael Varane, Ibrahima Konate និង Kingsley Coman បានខកខានការហ្វឹកហាត់ដោយសារមានរោគសញ្ញាដូចជំងឺផ្តាសាយ។
ក្រៅពីកីឡាករទាំងបី Theo Hernandez និង Aurelien Tchouameni ក៏ខកខានការហ្វឹកហាត់ផងដែរ។ Hernandez របស់ Atletico Madrid មានបញ្ហាជង្គង់ ខណៈដែល Tchouameni របស់ Real Madrid មានបញ្ហារបួសត្រគាក៕