Ronaldo ចាក​ចេញពី​ប្រទេស​អេ​ស្ប៉ា​ញ ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​មួយ​នេះ​!

0

Cristiano Ronaldo បាន​ហ្វឹកហាត់​នៅ​ឯ Valdebebas ដែល​ជា​កន្លែង​ហ្វឹកហាត់​របស់​ក្រុម Real Madrid ពីរ​បី​ថ្ងៃ​បន្ទាប់​ពី​ព័រ​ទុ​យ​ហ្គា​ល់​ត្រូវ​បាន​ធ្លាក់​ចេញពី FIFA World Cup ឆ្នាំ 2022​។ យ៉ាងណា​ក៏​ដោយ ឥឡូវ​គាត់​បាន​ចាក​ចេញពី​ប្រទេស​អេ​ស្ប៉ា​ញ​ហើយ​។

ខ្សែប្រយុទ្ធ​រូប​នេះ​បច្ចុប្បន្ន​គ្មាន​ក្លឹ​ប​ទេ ហើយ​ចង់​រក្សា​កាយសម្បទា​របស់​ឲ្យ​នៅ​មាំមួន ខណៈ​ពេល​កំពុង​ស្វែងរក​ក្លឹ​ប​ថ្មី​។

Real Madrid មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​អនុញ្ញាត​ឱ្យ​អតីត​កីឡាករ​ឆ្នើម​របស់​ពួក​គេ​ហ្វឹកហាត់​នៅ​មជ្ឈមណ្ឌល​កីឡា​របស់​ពួក​គេ​ឡើយ​។ ទោះ​យ៉ាងណា​ក៏​ដោយ​បន្ទាប់​ពី​ពីរ​ថ្ងៃ​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ គាត់​បាន​ហោះហើរ​ទៅ​កាន់​ទីក្រុង​ឌូ​បៃ​តាម​យន្តហោះ​ឯកជន​របស់​គាត់​៕