Ten Hag បញ្ជាក់យ៉ាងច្បាស់ចំពោះរឿង Rashford នឹងក្លឹប PSG

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano ជាអ្នកសារព័ត៌មានកីឡាល្បីល្បាញ់ម្នាក់ បានអោយដឹងថា Ten Hag បានបញ្ជាក់អំពីរឿង Rashford និងការចាប់អារម្មណ៍របស់ក្លឹប PSG ថា “គាត់ត្រូវតែធ្វើការសម្រេចចិត្ត ហើយពួកយើងបានត្រឹមតែបង្ហាញដល់គាត់ថា Man Utd គឺជាក្លឹបដ៏ល្អ ដែលគាត់អាចស្នាក់នៅបន្តបាន”។

គួរបញ្ជាក់ថាក្លឹប Man Utd អាចបន្តកុងត្រាជាមួយនឹងគាត់រហូដល់ឆ្នាំ២០២៤ ដែលនេះជាលក្ខខណ្ឌនៅក្នុងកិច្ចសន្យា ដែលមានន័យថា គាត់នៅសល់កុងត្រារយៈពេល ១ឆ្នាំ កន្លះទៀត ដែលគាត់ត្រូវនៅបន្តជាមួយយើង៕