ផ្ទុះអាវុធជាច្រើនគ្រាប់ ព្រោះតែបាញ់គំរាមក្មេងទំនើងវាយគ្នាតាមផ្លូវ

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ មានករណីផ្ទុះអាវុធមួយបានកើតឡើងនៅចំនុច​ច្រមុះជ្រូក​ក្បាលថ្នល់ តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅម៉ោងកើតហេតុខាងលើមានក្មេងទំនើង ២ក្រុមដេកកាប់ចាក់គ្នា តាមផ្លូវ។ ដោយឃើញហេតុការណ៍នេះ បុរសម្នាក់ ដែលហូបបាយនៅជិតកន្លែងកើតហេតុបានដកកាំភ្លើងបាញ់ឡើងលើចំនួនមួយក្រុម ដើម្បីអោយក្មេងទំនើងបញ្ឈប់សកម្មភាព។ ប៉ុន្តែគ្មានទំនើងបែបមិនឈប់ ក៏ដើរតម្រង់ទៅបុរសខាងលើវិញ ស្រាប់តែពេលនោះបុរសខាងលើបានបន្តបាញ់ជាច្រើនគ្រាប់ទៀតសំដៅទៅក្មេងទំនើងបណ្តាលអោយមានអ្នករបួស ៤នាក់។

ក្រោយកើតហេតុបុរសសង្ស័យខាងលើបានដើរឡើងរថយន្តព្រូសមិនចាំស្លាកលេខ បើកចេញពីកន្លែងកើតហេតុតែម្តង៕