បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងអំពីស្ថានភាពរបួសរបស់ខ្សែបម្រើ Arthur របស់ក្លឹប Liverpool ថា “គាត់អាចត្រលប់មកហ្វឹកហាត់វិញនៅចុងខែធ្នូនេះ ប៉ុន្តែបើចង់ឃើញគាត់ចូលលេងលើវាលស្មៅវិញ និងមានលទ្ធភាពលេងបានវិញ គឺត្រូវចំណាយពេល ១ខែទៀត ដែលមានន័យថាគាត់នឹងត្រលប់មកជួយក្រុមវិញនៅចុងខែមករា”។
គួរបញ្ជាក់ថាបុគ្គលិករបស់ក្លឹប Liverpool មិនចង់អោយមានកំហុសណាមួយកើតឡើងចំពោះការព្យាបាល Arthur និងចង់អោយគាត់ជាសះស្បើយ ១០០% សម្រាប់ការលេង៕