គ្រូបង្វឹក​ព័រ​ទុ​យ​ហ្គា​ល់ ពន្យល់​ពី​មូលហេតុ​ដែល Ronaldo មិន​ជាប់​ជម្រើស 11​នាក់​ដំបូង (មានវីដេអូ)

0

Ronaldo ត្រូវ​បាន​គ្រូបង្វឹក​ដាក់​ឲ្យ​អង្គុយ​មើល​ការ​ប្រកួត​ក្នុង​តំណែង​ជា​កីឡាករ​បម្រុង ខណៈ​ដែល​ព័រ​ទុ​យ​ហ្គា​ល់​បាន​បំបាក់​ក្រុម​ជម្រើសជាតិ​ស្វី​ស​ដោយ​លទ្ធផល ៦-១ ក្នុង​ការ​ប្រកួត World Cup វគ្គ​16​ក្រុម​ចុង​ក្រោយ បន្ទាប់​ពី​មាន​បញ្ហា​អាកប្បកិរិយា​ក្នុង​ការ​ប្រកួត​មុន​របស់​ពួក​គេ​ជាមួយ​កូរ៉េ​ខាងត្បូង​។ អ្នកចាត់ការ Santos បាន​អះអាង​ថា​ការ​សម្រេចចិត្ត​នេះ​គឺជា​យុទ្ធសាស្ត្រ​ទាំងស្រុង ដោយ​អ្នក​ជំនួស​តំណែង​របស់​គាត់​គឺ Goncalo Ramos ហើយ​ខ្សែប្រយុទ្ធ​រូប​នេះ​រកបាន Hat-trick ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​។

ថ្លែង ទៅ កាន់ អ្នក សារព័ត៌មាន ក្រោយ ការ ទទួល ជ័យ ជម្នះ លោក Santos បាន បញ្ជាក់ ថា​៖ «​ខ្ញុំ បាន ពន្យល់ រួច ហើយ ជុំវិញ​ស្ថានភាព Ronaldo ដែល​មិន​ជាប់​ជម្រើស 11​នាក់​ដំបូង ខ្ញុំ នឹង មិន ពន្យល់ វា ម្តង ទៀត ទេ​។ វា ជា យុទ្ធសាស្ត្រ ក្នុង ការ ប្រកួត​។ ខុស ពី ពេល​មុន ខ្ញុំ ក៏ បាន ចាប់ ផ្ដើម​ជាមួយ Dalot, Raphael ប៉ុន្តែ Cancelo ក៏ ជា កីឡាករ ដ៏ អស្ចារ្យ ម្នាក់ ដែរ​។ វា ជា អ្វី ដែល ខ្ញុំ គិត ថា យើង នឹង ត្រូវ ការ សម្រាប់ ការ ប្រកួត ជាមួយ នឹង ស្វី​ស នេះ​»​។

គាត់​បាន​បន្ថែម​ថា​៖ «​វា​មិន​មាន​បញ្ហា​អ្វី​ទេរ​វាង Fernando Santos និង​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​កីឡាករ Ronaldo ពួក​យើង​ជា​មិត្ត​នឹង​គ្នា​ជា​ច្រើន​ឆ្នាំ​។ អ្វី​ៗ​មិន​ប៉ះពាល់​ដល់​ពួក​យើង​ទេ ហើយ​គាត់​គឺជា​កីឡាករ និង​ជា​ប្រធាន​ក្រុម​ដ៏​អស្ចារ្យ​ម្នាក់​»​។

បញ្ជាក់​ផង​ដែរ​ថា ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​បាន កក់ កៅអី ដើម្បី​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​ម៉ា​រ៉ុ​ក ក្នុង ការ ប្រកួត វគ្គ ៨ ក្រុម ចុង ក្រោយ​។ ឥឡូវនេះ Santos មានការ​សម្រេច​ចិត្តធំ​មួយ​ក្នុង​ការ​សម្រេចចិត្ត​ថា​តើ​គាត់​នឹង​ដាក់ Ronaldo ត្រលប់​ទៅ​ក្នុង​ជម្រើស​ដំបូង​របស់​គាត់​ឬ​អត់​៕