ជិះម៉ូតូឆ្លងថ្នល់មិនប្រយ័ត្ន ត្រូវរថយន្តបុករបួសធ្ងន់

0

ពោធិ៍សាត់៖  នៅថ្ងៃពុធ១៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក .ស២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២​ វេលាម៉ោង៧និង០០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ស្រ្តីវ័យ៥៩ឆ្នាំម្នាក់ជិះម៉ូតូបត់ឆ្លងថ្នល់មិនប្រយ័ត្នត្រូវម៉ូតូ០១គ្រឿងទៀតបុកបណ្តាលឲ្យរងរបួសធ្ងន់ នឹងរងរបួសស្រាល០១នាក់ ក្នុងដំណើរស្របទិសគ្នា ហេតុការណ៍នេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧០១៧១ ស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរនៅក្នុងមូលដ្ឋានចុះពិនិត្យដល់កន្លែងកើតហេតុ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥សេរី០១៨ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1H-8272 បើកបរដោយឈ្មោះ នូ អុន ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឈើទាលឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់(រងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេងនិងបាក់ដៃខាងឆ្វេង)ធ្វើចរាចរណ៍ពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបត់ឆ្វេងឆ្លងថ្នល់បានត្រូវម៉ូតូ០១គ្រឿងបុកយ៉ាងពេញទំហឹង ម៉ាកហុងដាឌ្រីមសេ១២៥ សេរី០១៩ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1HP-1776 បើកបរដោយឈ្មោះ ហុល ដានី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រាំងវែង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មុខរបរ ធ្វើការអង្គការហត្ថាកសិករ (រងរបួសស្រាល)

ចំពោះអ្នករងរបួសធ្ងន់ស្រាលត្រូវបានសមត្ថកិច្ចនិងក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តាល្បឿនលឿន អ្នកបើកបរម៉ូតូបត់ឆ្លងថ្នល់ខ្វះការប្រុងប្រយត្ន័ ចំពោះវត្ថុតាងម៉ូតូទាំងពីរគ្រឿងសមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំជាបណ្ដោះអាសន្ន រងចាំដោះស្រាយតាមនីតិវិធី៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ