មន្ត្រី​យោធារុស្ស៊ី ៣នាក់ ត្រូវបានសម្លាប់ ដោយសារការវាយប្រហារតាមយន្តហោះ

0

បរទេស៖ កាលពី​ថ្ងៃ​ចន្ទ​ រុ​ស្ស៊ី​បាន​និយាយ​ថា​ មន្ត្រី​យោធា​របស់​ខ្លួន​ចំនួន​០៣​នាក់​ត្រូវ​បាន​សម្លាប់​ និង​និយាយ​ថា​ ជា​ការ​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ុយ​ក្រែ​ន​ទៅ​លើ​មូលដ្ឋាន​ទ័ពអាកាស​រុ​ស្ស៊ី​ចំនួន​០២​កន្លែង​ ដែល​មាន​ចម្ងាយ​រាប់រយ​ម៉ា​យល៍​ពី​ទីតាំង​ជួរ​មុខ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ប្រទេស​អ៊ុយ​ក្រែ​ន​មិន​បាន​អះអាង​ដោយ​ផ្ទាល់​ទទួលខុសត្រូវ​ទេ​។​ ប្រសិនបើ​អ៊ុយ​ក្រែ​ន​បាន​ធ្វើការ​វាយប្រហារ​នោះ​ ពួក​គេ​នឹង​ធ្វើការ​វាយប្រហារ​លើ​មូល​ដ្នា​ន​យោធា​នៅ​ក្នុង​តំបន់​សំខាន់​របស់​រុ​ស្ស៊ី​ ដោយ​ទីក្រុង​ម៉ូ​ស្គូ​ចូលលុក​លុយ​ចាប់តាំងពី​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​មក​។​

​ក្នុង​ចំណោម​គោលដៅ​វាយប្រហារ​ទាំង​០២​ មាន​មូលដ្ឋាន​ទ័ពអាកាស​Engels​ ក្បែរ​ទីក្រុង​Saratov​ ដែល​ជាទី​កន្លែង​ផ្ទុក​យន្តហោះ​ទម្លាក់​គ្រាប់បែក​ ដែល​ជា​ផ្នែក​មួយ​នៃ​កងកម្លាំង​យុទ្ធសាស្ត្រ​នុយក្លេអ៊ែរ​របស់​រុ​ស្ស៊ី​។​

​ក្រសួងការពារជាតិ​រុ​ស្ស៊ី​បាន​និយាយ​ថា​ “​ក្នុង​គោលបំណង​ដើម្បី​ប​ញ្ឍ​ប់​ការ​វាយប្រហារ​ពី​យន្តហោះ​ដែល​មាន​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​រុ​ស្សី​ រដ្ឋបាល​រដ្ឋធានី​Kyiv​ បាន​ប៉ុនប៉ង​វាយប្រហារ​ដោយ​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​ផលិត​ដោយ​សូ​វៀត​ទៅ​លើ​វាល​យន្តហោះ​យោធា​Dyagilevo​ ក្នុង​ទីក្រុង​Ryazan​ និង​វាល​យន្តហោះ​យោធា​Engels​ ក្នុង​ទីក្រុង​Saratov”​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ