អ្នកកាសែតព័រទុយហ្គាល់ដ៏ល្បីឈ្មោះ Pedro Sepulveda បានអះអាងថា Cristiano Ronaldo នៅតែតាំងចិត្តក្នុងការប្រកួត UEFA Champions League ដោយទទូចថាការផ្លាស់ប្តូរទៅ Al-Nassr មិនមែនជាជម្រើសសម្រាប់គាត់ទេ។
អ្នកកាសែតរូបនេះបាននិយាយថា៖ «Cristiano Ronaldo នឹងបដិសេធសំណើរ 200 លានអឺរ៉ូពី Al-Nassr FC គាត់មិនទៅដើម្បីលុយទេ។ Ronaldo ចង់បន្តលេងនៅកម្រិតខ្ពស់បំផុត។ គោលដៅរបស់គាត់គឺបន្តលេងជាមួយក្លឹបដែលមានកៅអី UEFA Champions League ។ ការលេងនៅអាស៊ីមិនមែនជាជម្រើសសម្រាប់គាត់ទេ»៕