បន្ទាប់ពីការធ្លាក់របស់អេស្ប៉ាញចេពពី FIFA World Cup 2022 សំណួរអំពីអនាគតរបស់លោក Luis Enrique ក្នុងនាមជាអ្នកចាត់ការ បានកើនឡើងយ៉ាងច្រើន។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីការប្រកួត លោក Enrique បានលើកឡើងពីបញ្ហានេះដោយនិយាយថា៖ «ខ្ញុំមិនអាចនិយាយបានទេ។ ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំងជាមួយនឹងសហព័ន្ធបានល់ទាត់អេស្ប៉ាញ។ ប្រសិនបើវាអាស្រ័យលើខ្ញុំ ខ្ញុំនឹងធ្វើការពេញមួយជីវិត ប៉ុន្តែវាមិនដូច្នោះទេ។ ខ្ញុំត្រូវគិតដោយស្ងប់ស្ងាត់ ថាអ្វីដែលល្អបំផុតសម្រាប់ខ្ញុំ និងសម្រាប់ក្រុមជម្រើសជាតិ»៕