ជនសង្ស័យ ២នាក់ យកដែកទីបជ្រុង ទៅវាយក្បាលបុរសម្នាក់

0

កោះកុង៖ នៅថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២០និង០០នាទី នៅចំណុចភូមិ ចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា  មានករណីហឹង្សា ដោយចេតនា ប្រើដោយអាវុធ ( ដែកទីបជ្រុង ) បង្កឡើងដោយជនសង្ស័យ ០២ នាក់ប្រុស បានយកដែកទីបជ្រុងវាយទៅលើ ជនរងគ្រោះ បណ្តាលអោយរងរបួសចំក្បាល ។

សមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់៖ ជនសង្ស័យ ទី១. ឈ្មោះ សាយ ថៃ ភេទ ប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅ ភូមិ ចាំយាម ឃុំ ប៉ាក់ខ្លង មុខរបរ កម្មករ ។ ជនសង្ស័យ ទី២. ឈ្មោះ សុខ តើម ភេទ ប្រុសអាយុ ២១ ឆ្នាំ មានទីលំនៅភូមិ ចាំយាម ឃុំ ប៉ាក់ខ្លង (រត់គេចខ្លួនបាត់)។ ៣.ជនរងគ្រោះឈ្មោះ ជន់ ជា ភេទ ប្រុស អាយុ ៤៧ ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិ ចាំយាម ឃុំ ប៉ាក់ខ្លង (រងរបួសស្រាល)។ជនសង្ស័យទាំងពីរនាក់ បានយកដែកទីបជ្រុងវាយចំក្បាល និងទាត់ដួលទៅដី។ មូលហេតុ បង្ករឡើងដោយទំនាស់ពាក្យសម្តីពេលផឹកស៊ីជាមួយគ្នា ។

បច្ចុប្បន្ន កម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យ និងបំពេញសំណុំរឿងបញ្ជូន ទៅផែនការងារព្រហ្មទណ្ឌខេត្តចាត់ការបន្ត៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ