ក្នុងអំឡុងពេលដែលអេស្ប៉ាញចាញ់ដោយបាល់ប៉េណាល់ទីជាមួយម៉ារ៉ុក អ្នកចាត់ការរបស់ពួកគេលោក Luis Enrique មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទម្រង់លេងរបស់កីឡាករ Azzedine Ounahi សម្រាប់ក្រុមជម្រើសជាតិម៉ារ៉ុក។
ក្រុមរបស់លោក Walid Regragui បានធ្វើឱ្យម្ចាស់ជើងឯកពិភពលោកឆ្នាំ 2010 ស្រឡាំងកាំង និងខកចិត្តដ៏ធំបំផុតនៃការប្រកួត World Cup ជុំទី 16 ។ ការប្រកួតបានបញ្ចប់ដោយគ្មានគ្រាប់បាល់បន្ទាប់ពី 90 នាទី និងម៉ោងបន្ថែម ប៉ុន្តែ Morocco បានយកឈ្នះដោយការស៊ុតបាល់ប៉េណាល់ទីដើម្បីឈានទៅវគ្គ 1/4 ផ្តាច់ព្រ័ត្រ។
លោក Enrique បាននិយាយថា៖ «ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយកីឡាករពាក់លេខ 8 សុំទោសដែលខ្ញុំភ្លេចឈ្មោះគាត់។ ព្រះជាម្ចាស់អើយតើកីឡាករម្នាក់នេះមកពីណា។ លេងបានល្អមិនគួរឱ្យជឿវាធ្វើឱ្យខ្ញុំភ្ញាក់ផ្អើល»។
បញ្ជាក់ផងដែរថា ក្រុមអេស្បាញបានធ្លាក់ចេញពី FIFA World Cup 2022 ខណៈដែលម៉ារ៉ុកនឹងប៉ះព័រទុយហ្គាល់ក្នុងវគ្គ 8 ក្រុមចុងក្រោយនៃការប្រកួត៕