បិសាច​ក្រហម​ត្រៀម​ធ្វើ​រឿង​មួយ​នេះ​! ជាមួយ Joao Felix

0

ការ​បោះ​ពុ​ម្ភ​ផ្សាយ​របស់​សារព័ត៌​អេ​ស្ប៉ា​ញ Cadena SER បាន​ចុះ​ផ្សាយ​ថា​លោក Erik Ten Hag និង​ក្លឹ​ប​អាច​សំណើ​ររ​ដេញថ្លៃ​ជា​លើក​ទី​ពីរ​សម្រាប់​តារា​ឆ្នើម​របស់ Atletico Madrid កីឡាករ Joao Felix ។

កីឡាករ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ​បាន​ចូលរួម​ជាមួយ​ក្លឹ​ប​អេ​ស្ប៉ា​ញ​ក្នុង​តម្លៃ​ខ្លួន 113 លាន​ផោន ប៉ុន្តែ​មិន​បាន​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ឡើយ​។ Manchester United បាន​មើលឃើញ​អំពី​ទេព​កោសល្យ​របស់ Felix ហើយ​បាន​ត្រៀមខ្លួន​ដើម្បី​ធ្វើការ​ផ្តល់​ជូន​មួយ​ផ្សេង​ទៀត ដើម្បី​ទទួល​បាន​សេវាកម្ម​របស់​គាត់​។

បិសាច​ក្រហម​មើលឃើញ​ថា ទីបំផុត​ក្តី​សុបិន​របស់​ពួក​គេ​អាច​ក្លាយជា​ការ​ពិត​ដោយ​គិត​ថា Felix កំពុង​ត្រូវ​បាន​ជំរុញ​ឱ្យ​ការ​ចាក​ចេញពី​ទឹកដី Metropolitano Stadium ហើយ Atletico Madrid កំពុង​ត្រូវការ​ប្រាក់​ដើម្បី​កសាង​ក្រុម​របស់​ពួក​គេ​ឡើង​វិញ​៕