Fernandes រិះគន់​កា​តា​ដែល​ធ្វើ​ម្ចាស់ផ្ទះ World Cup (​មាន​វី​ដេ​អូ​)

0

ខ្សែបម្រើ Bruno Fernandes របស់​ក្លឹ​ប Manchester United បាន​រិះគន់​ខ្លាំង​ៗ​ប្រឆាំង​នឹង​កា​តា​ដែល​ធ្វើ​ម្ចាស់ផ្ទះ FIFA World Cup 2022 ។

បន្ទាប់​ពី​ជ័យ​ជំនះ​ក្រៅ​ដី 2-1 របស់ Man Utd ទល់​នឹង Fulham ក្នុង​ក្របខ័ណ្ឌ Premier League កាលពី​ថ្ងៃអាទិត្យ ទី​13 ខែវិច្ឆិកា កីឡាករ​អន្តរជាតិ​ព័រ​ទុ​យ​ហ្គា​ល់​បាន​ប្រាប់ Sky Sports ថា​៖

«​យើង​ដឹង​ពី​បញ្ហា​ជុំវិញ​នៃ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក យើង​បានដឹង​អំពី​មនុស្ស​ដែល​បាន​ស្លាប់​ដោយសារ​ការ​សាងសង់​កីឡដ្ឋាន​។ យើង​មិន​សប្បាយចិត្ត​ចំពោះ​រឿង​នោះ​ទេ​។ រឿង​ទាំងនេះ​ខ្ញុំ​គិត​ថា​មិន​គួរ​កើតឡើង​ទាល់តែ​សោះ​»​។

គាត់​បាន​បន្ថែម​៖ «​យើង​ចង់ឱ្យ​បាល់ទាត់​ក្លាយជា​កីឡា​សម្រាប់​មនុស្ស​គ្រប់​គ្នា មនុស្ស​គ្រប់​គ្នា​ត្រូវ​តែ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ World Cup ពីព្រោះ World Cup គឺជា​ព្រឹត្តិការណ៍​ធំ​បំផុត​ក្នុង​ពិភពលោក​»​។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា​របាយការណ៍​របស់ Guardian កាលពី​ឆ្នាំ 2021 ដូចដែល​បាន​រាយការណ៍​ដោយ BBC បាន​បង្ហាញ​ថា កម្មករ​ចំនួន 6,500 នាក់​មក​ពី​ប្រទេស​ឥណ្ឌា បង់​ក្លា​ដែ​ស ប៉ា​គី​ស្ថាន និង​ប្រទេស​ផ្សេង​ទៀត​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​កា​តា ក្នុងអំឡុងពេល​ការងារ​សាងសង់​កីឡដ្ឋាន​ទាក់ទង​នឹង​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ 2022 ។

ទោះជា​យ៉ាងណា​ក៏​ដោយ រដ្ឋាភិបាល​កា​តា​បាន​ច្រានចោល​តួលេខ​ទាំងនោះ ដោយ​និយាយ​ថា ពួក​គេ​បាន​កត់ត្រា​ការ​ស្លាប់​ត្រឹមតែ 37 នាក់​ប៉ុណ្ណោះ​នៅ​ចន្លោះ​ឆ្នាំ 2014 ដល់​ឆ្នាំ 2020 ដោយ​មាន​តែ 3 នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​ពួក​គេ​ដែល​បាន​បាត់បង់​ជីវិត​ក្នុងអំឡុងពេល​បំពេញការងារ​៕