Man Utd ចង់​យក​អ្នកចាំទី​ម្នាក់​នេះ​! ជំនួស​តំណែង David de Gea

0

យោង​តាម​សារព័ត៌មាន Fichajes បាន​ឲ្យ​ដឹង​ថា​ក្លឹ​ប Manchester United មើលឃើញ​អ្នកចាំទី​របស់​ក្លឹ​ប Brighton & Hove Albion កីឡាករ Robert Sánchez ជា​អ្នក​ស្នង​តំណែង​ដ៏​មាន​សក្តានុពល​សម្រាប់ David de Gea នៅ​រដូវ​កាល​ក្រោយ​។

កិច្ចសន្យា​របស់ De Gea នឹង​ផុតកំណត់​នៅ​រដូវក្ដៅ​ក្រោយ ដោយ​អ្នកចាំទី​សញ្ជាតិ​អេ​ស្ប៉ា​ញ ទំនងជា​មិន​បន្ត​កុងត្រា​ថ្មី​នោះ​ទេ​។ របាយការណ៍​បាន​បញ្ជាក់​ថា Juventus និង Atletico Madrid គឺជា​ក្លឹ​ប​ដែល​ស័ក្តិសម​បំផុត​សម្រាប់​គាត់​៕