គ្រូបង្វឹក 5​នាក់​ដែល Pique បាន​បង្ហាញខ្លួន​លើ​ទីលាន​ច្រើន​បំផុត (​មាន​វី​ដេ​អូ​)

0

ខ្សែការពារ​កណ្តាល​របស់ Barcelona កីឡាករ Gerard Pique បាន​ប្រកាស​ចូល​និវត្តន៍​បន្ទាប់​ពី​ការ​ប្រកួត​កាលពី​ចុង​ស​ប្តា​ហ៍​មុន​។ កីឡាករ​វ័យ 35​ឆ្នាំ​រូប​នេះ​បាន​លេង​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​របស់​គាត់​សម្រាប់​ក្លឹ​ប​កាលពី​ថ្ងៃ​សៅរ៍​ទី 5 ខែវិច្ឆិកា​ជាមួយនឹង​ក្រុម Almeria ។ គាត់​បាន​រក្សា Clean Sheet ខណៈ​ដែល Barcelona ទទួល​បាន​ជ័យ​ជំនះ 2-0 លើ​ក្រុម​បាត​តារាង​។

Pique ដែល​ជា​យុវជន​របស់​សាលា La Masia បាន​ចាកចេញ​ទៅ Man United ក្នុង​ឆ្នាំ 2004 និង​ត្រូវ​បាន​ខ្ចី​ជើង​ទៅ​ក្លឹ​ប Real Zaragoza ក្នុង​រដូវ​កាល 2006-2007 ហើយ​បន្ទាប់​ពី​ត្រូវ​បាន​ខ្ចី​ជើង​មួយ​រដូវ​កាល គាត់​បាន​ត្រលប់​មក​ចូលរួម​ជាមួយ​បិសាច​ក្រហម​រហូត​ដល់​ឆ្នាំ 2008​។ បន្ទាប់​មក​គាត់​បាន​ត្រលប់​ទៅ​ក្លឹ​ប​កុមារភាព​របស់​គាត់​នៅ​ទឹកដី​អេ​ស្ប៉ា​ញ​វិញ​។

Pique បាន​បង្ហាញខ្លួន​ចំនួន 616 ប្រកួត​ឱ្យ​ក្រុម Catalans ដោយ​ស៊ុត​បញ្ចូល​ទី​បាន 53 គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​បាន 15 ដង​។ គាត់​បាន​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​ជាមួយនឹង​ក្រុម​នៅ La Liga រួម​ទាំង​ពានរង្វាន់ UEFA Champions League ចំនួន​បី និង​ពានរង្វាន់​លី​ក​ចំនួន​ប្រាំបី​។

គាត់​ក៏​បាន​ឈ្នះ​ពានរង្វាន់ Champions League និង Premier League មួយ​ជាមួយនឹង​ក្រុម Man United ទោះបីជា​បង្ហាញខ្លួន​បាន​ត្រឹមតែ 22 លើក​សម្រាប់​ពួក​គេ​ក៏​ដោយ​។

ក្នុង​អាជីព ១៨​ឆ្នាំ​របស់​គាត់ កីឡាករ​អេ​ស្ប៉ា​ញ​រូប​នេះ​បាន​លេង​ក្រោម​អ្នកចាត់ការ​ក្លឹ​ប​ជា​ច្រើន​។ គ្រូបង្វឹក​ទាំង 5​នាក់​នេះ​ដែល Pique បាន​បង្ហាញខ្លួន​ច្រើន​នៅ​លើ​ទីលាន​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​គេ​ដែល​មាន​ដូច​ជា​៖ លោក Xavi, លោក Gerardo Martino, លោក Ernesto Valverde, លោក Luis Enrique និង​លោក Pep Guardiola៕