កំពត៖ ដោយមានការយកចិត្តទុកដាក់ ចង្អុល បង្ហាញ និងបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នគរបាលខេត្តកំពត នៅថ្ងៃអាទិត្យ ១៣កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង ១៧ និង០០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឈូក បានបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់នៅសារធាតុញៀន ០១ករណី ស្ថិតនៅភូមិក្រសាំងមានជ័យ ឃុំដូនយ៉យ ស្រុកឈូក ។
-ឈ្មោះ កែម យ៉ា អាយុ ២២ឆ្នាំ រស់នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត និងធ្វើការឆែកឆេរ រកឃើញម៉្សៅក្រាមពណ៍សថ្លា សង្ស័យសារធាតុញៀនចំនួន១កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត។
-ចំណែកបក្សពួក ០១នាក់ទៀតបានគេចខ្លួន ឈ្មោះ ហឿន ឡុង អាយុ ២២ឆ្នាំ រស់នៅភូមិក្រសាំងមានជ័យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត។
ដកហូតវត្ថុតាងរួមមាន
-ម្សៅក្រាមពណ៌សរថ្លា ចំនួន ១កញ្ចប់។
-កាំភ្លើងកែឆ្នៃ ០១ដើម
-ឧបករណ៍ អេឡិចត្រូនិច (wape) ១ គ្រឿង
-សម្ភារ:ប្រើប្រាស់ថ្នាំញៀនមួយកំប្លេរ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវមុខសញ្ញារត់គេចខ្លួន និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ វត្ថុតាងទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ