បុរសម្នាក់ជួបហេតុការណ៍កប់កញ្ចក់រថយន្ត នៅចន្លោះផ្លូវពីពន្លៃ​ទៅភ្នំពេញ

0

ហ្វេសប៊ុក៖ នេះបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Mabb Drum បានបង្ហោះនៅលើបណ្តាញសង្គមទាក់ទងនឹងហេតុការន៍គប់ដុំថ្មដាក់រថយន្តរបស់គាត់នៅចន្លោះផ្លូវពីពន្លៃ មកភ្នំពេញ។ ក្នុងនោះគណនីខាងលើបានសរសេរថា៖

“លើកទីមួយហើយដែលខ្ញុំជួបផ្ទាល់ ជិះពី ពន្លៃ​ទៅភ្នំពេញវិ​ញ​ស្រាបតែមកដល់ចំនុច មុខ វិទ្យាល័យកំពង់ឆ្នាំ ក៏ត្រូវបានជនមិនស្គាល់មុខបានគប់ដុំថ្មមកលើខ្ញុំ ដោយពុំដឹងមូលហេតុ សូមសមត្តកិច្ចដែលនៅទីនោះជួយចាត់វិធានការផង ព្រោះលឺអ្នកលក់ពេលយប់នៅទីនោះគាត់ថាគឺមិនមែនទើបតែឡានខ្ញុំមួយនោះទេ ចឹងប្រហែលជាមានអ្នកបន្តវេនពីខ្ញុំទៀត​បើមិនមានចំណាត់ការ សូមអគុណ!​!​!”៕