3​ក្លឹ​ប​កំពុង​ចាប់អារម្មណ៍​ចង់បាន Son Heung-min (​មាន​វី​ដេ​អូ​)

0

យោង​តាម​សារព័ត៌មាន Caughtoffside បាន​ឲ្យ​ដឹង​ថា​ក្រុម Liverpool ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​លើ Son Heung-min របស់​ក្លឹ​ប Tottenham Hotspur ។

Son បាន​មក​ដល់​ក្លឹ​ប​ភាគ​ខាងជើង​ទីក្រុង​ឡុ​ង​ដ៍​ក្នុង​ឆ្នាំ 2015 បន្ទាប់​ពី​បាន​ផ្ទេរ​ចេញពី Bayer Leverkusen ក្នុង​តម្លៃ 27 លាន​ផោន​។ ក្នុង​ការ​បង្ហាញខ្លួន 341 ប្រកួត​សម្រាប់ Spurs តារា​ឆ្នើម​កូរ៉េ​ខាងត្បូង​ស៊ុត​បញ្ចូល​ទី​បាន 136 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​បាន 76 ដង​។ គាត់​ក៏​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាងគេ​នៅ Premier League កាលពី​រដូវ​កាល​មុន​ផង​ដែរ​។

ទោះបីជា​មាន​កំណត់​ត្រា​ផ្ទាល់ខ្លួន​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ក៏​ដោយ Son មិន​បាន​ឈ្នះ​ពាន​ណាមួយ​ជាមួយ Tottenham ឡើយ​។ តាម​ពិត​ទៅ Spurs មិន​បាន​ឈ្នះ​ពាន​ចាប់តាំងពី​ទទួល​បាន League Cup ក្នុង​ឆ្នាំ​២០០៨​។

កិច្ចសន្យា​របស់ Son ជាមួយ Spurs មាន​សុពលភាពរ​រហូត​ដល់​ខែមិថុនា ឆ្នាំ 2025​។ ទោះជា​យ៉ាងណា​ក៏​ដោយ ក្លឹ​ប​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​ស្តាប់​ការ​ផ្តល់​ជូន​សម្រាប់​តារា​ឆ្នើម​កូរ៉េ​ខាងត្បូង​រូប​នេះ​។

យោង​តាម Sport 1 កីឡាករ​រូប​នេះ​គ្រោង​នឹង​ចាក​ចេញពី Spurs ដើម្បី​ភ្លក្ស​រសជាតិ​ថ្មី​ក្នុង​អាជីព​របស់​គាត់​។ Liverpool ចាប់អារម្មណ៍​លើ​កីឡាករ​រូប​នេះ ខណៈ​ដែល​ពួក​គេ​មិន​ទាន់​បាន​បំពេញ​ចន្លោះ​ប្រហោង​ដែល​នៅ​សល់​ដោយ Sadio Mane ។ កីឡាករ​សញ្ជាតិ​សេ​ណេ​ហ្គា​ល់​រូប​នេះ​បាន​ចូលរួម​ជាមួយ​ក្លឹ​ប Bayern Munich នៅ​ដើមរដូវ​កាល​ក្នុង​តម្លៃ 28.80 លាន​ផោន​។

Mohamed Salah ក៏​មាន​វ័យ​ចំណាស់​ដែរ​។ ដូច្នេះ​ហើយ ការ​បន្ថែម​កម្លាំង​ថ្មី​បន្ថែម​ទៀត អាច​ជា​គំនិត​ដ៏​ល្អ​សម្រាប់​ក្រុម​របស់​លោក Jurgen Klopp ។

គួរ​រំលឹក​ឡើង​វិញ​ផង​ដែរ​ថា Paris Saint-Germain និង Real Madrid ក៏​ចាប់អារម្មណ៍​លើ Son Heung-min ផង​ដែរ​៕