បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់វ៉េបសាយផ្លូវការរបស់ក្លឹប Man Utd បានអោយដឹងថាលោក Erik ten Hag នឹងមិនដាក់ Raphael Varane ចូលលេងនៅក្នុងប្រកួតបន្ទាប់របស់ក្លឹបរហូតដល់ទៅ ៦ប្រកួត ដោយសារតែគាត់បានជួបនឹងបញ្ហារបួសពេលប៉ះជាមួយនឹងក្លឹប Chelsea។
ខ្សែការពារសញ្ជាតិបារាំងរូបនេះ មើលទៅហាក់បីដូចជាមិនសប្បាយចិត្តនោះទេ ក្នុងកំឡុងពេលគាត់ដើរចាកចេញពីទីលាន ខណៈពេលកំពុងប្រកួតជាមួយនឹងក្លឹប Chelsea។ បន្ទាប់ពីរូបគាត់បានទទួលរងរបួស ក្រោយបានព្យាយាមដណ្តើមបាល់ពីខ្សែប្រយុទ្ធ Aubameyang របស់ Chelsea។
កីឡារូបនេះបានបង្ហាញអំពីការព្រួយបារម្ភ ចំពោះការខកខានក្នុងការបង្ហាញខ្លួនអោយក្លឹប Man Utd ក៏ដូចជាព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដែនឹងមកដល់នៅខែក្រោយនេះ។
ស្របពេលដែលរបួសរបស់គាត់មិនមានសភាពអាក្រក់ខ្លាំងដូចទៅនឹងការព្រួយបារម្ភនៅមុនដំបូង រូបគាត់នឹងខកខានមិនបានចូលរួមជួយក្រុមក្នុងការប្រកួត Europa League ជាមួយនឹង Sheriff Tiraspol និង ប្រកួតផ្សេងៗទៀតរបស់បិសាចក្រហមរហូតដល់ថ្ងៃសម្រាក់ត្រៀមប្រកួតបាល់ទាត់ពិភពលោក។
លោក Ten Hag បានប្រាប់ទៅអ្នកសារព័ត៌មានថា “Rapha Varane នឹងមិនបានចូលរួមជួយក្រុមនោះទេ។ គាត់នឹងត្រូវសម្រាក់រហូតដល់ពេលប្រកួតបាល់ទាត់ពិភពលោក។ ដូច្នេះគាត់នឹងមិនបានលេងនៅក្នុងចន្លោះពេលនេះសម្រាប់ Man United នោះទេ”៕