Home ព័ត៌មានអន្តរជាតិ ហ្វីលីពីន រកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១,១២១នាក់ កាលពីថ្ងៃពុធកន្លងទៅ

ហ្វីលីពីន រកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១,១២១នាក់ កាលពីថ្ងៃពុធកន្លងទៅ

0

បរទេស៖ ប្រទេសហ្វីលីពីនបានរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១,១២១នាក់ កាលពីថ្ងៃពុធ ដែលជំរុញឱ្យចំនួនឆ្លងសរុបឡើងដល់ ៣,៩៩៧,៩៤១ នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន Xinhua។ នាយកដ្ឋានសុខាភិបាលបាននិយាយថាចំនួនអ្នកជំងឺ ៣៧ នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលនាំឱ្យចំនួនអ្នកស្លាប់របស់ប្រទេសនេះកើនឡើងដល់ ៦៣,៨៨៣ នាក់។

Metro Manila ជារដ្ឋធានី ហ្វីលីពីនដែលមានប្រជាជនជាង ១៣ លាននាក់រស់នៅបានរកឃើញអ្នកឆ្លងថ្មីចំនួន ៣១៨ ករណី។ ប្រទេសដែលមានប្រជាជនរស់នៅប្រហែល ១១០ លាននាក់នេះ បានចាក់វ៉ាក់សាំងយ៉ាងពេញលេញជិត ៧៣,៥ លាននាក់៕

ប្រភព៖ ក្រសួងព័ត៌មាន

Previous articleបុរសម្នាក់ស្រវឹងស្រាជោកជាំ ជិះម៉ូតូមិនត្រង់ផ្លូវ រ៉េចង្កូតបុករថយន្ត
Next article3​ក្លឹ​ប​កំពុង​ចាប់អារម្មណ៍​ចង់បាន Son Heung-min (​មាន​វី​ដេ​អូ​)