បន្ទាប់ពីពិនិត្យជំហ៊ានដំបូង!! Varane គឺមានរបួស…

0

បរទេស៖ នៅក្នុងការប្រកួតរវាងក្រុម Chelsea និង Manchester United កាលពីម្សិលមិញនេះ ដោយបញ្ចប់ក្នុងលទ្ធផលស្មើគ្នាមួយទល់នឹងមួយ។ ក្នុងនោះខ្សែការពារកណ្តាលរបស់ក្លឹប Manchester United គឺ Raphael Varaneបានជួបនឹងបញ្ហារបួសដោយខ្លួនឯងនៅក្នុងវគ្គទី២ ហើយក៏ត្រូវបង្ខំចិត្តផ្លាស់ប្តូរចេញភ្លាមៗផងដែរ។

ក្រោយធ្វើការពិនិត្យជំហ៊ានដំបូងរបស់ពេទ្យ បានអោយដឹងថា Varane មានបញ្ហាសាច់ដុំ។ ហើយឥលូវខាងក្រុមគ្រូពេទ្យបាននឹងបន្តពិនិត្យបន្តទៀត ដើម្បីអោយប្រាកដច្បាស់អំពីស្ថានភាពរបស់គាត់៕

ប្រភព៖ Premier in juries