ទៅបង់សំណាញ់​រកត្រី បែរជាមិនចូលត្រី ទៅជាចូល…

0

​បាត់ដំបង​ ៖​ នៅ​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក​ មាន​ប្រជាពលរដ្ឋ​ឈ្មោះ​ ទេស​ គៀន​ ភេទ​ប្រុស​ អាយុ​៦៤​ ឆ្នាំ​ រស់នៅ​ភូមិ​ផ្លូវបំបែក​ ឃុំ​ព្រៃ​ស្វាយ​ ស្រុក​មោង​ឬ​ស្សី​ ខេត្តបាត់ដំបង​ បាន​មក​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃ​ស្វាយ​ គាត់​បាន​ប្រទះ​ឃើញ​អាវុធ​វែង​ចំនួន​០១​ ដើម​ ម៉ាក​AK57​ ផលិត​នៅ​ប្រទេស​សូ​វៀត​ (​គ្មាន​បង់​និង​គ្មាន​គ្រាប់​)​ ដែល​ខ្លួន​បង់សំណាញ់​បាន​ ស្ថិត​នៅ​ចំណុច​ខាងកើត​ស្ពានថ្ម​ក្នុង​ប្រឡាយ​១៧​មេ​សា​ ចំងាយ​ប្រហែល​៥០​ម៉ែត្រ​ ផ្លូវ​ក្រាល​កៅស៊ូ​ឆ្លង​ទៅ​ស្រុក​រុក្ខ​គី​រី​ កាលពី​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ប្រហែល​១១​ និង​០០​នាទី​។​ ប្រជាពលរដ្ឋ​យក​មក​ប្រគល់​ជូន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃ​ស្វាយ​ ដើម្បី​រក្សា​ទុក​ប​ញ្ចូ​ន​ទៅ​ផ្នែក​ជំនាញ​ ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ នគរបាល​ស្រុក​មោងឫស្សី​បាន​ថ្លែងអំណរគុណ​ដល់​ពលរដ្ឋ​ដែល​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ទាន់​ពេលវេលា​ និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ទាំងអស់​ សូម​អោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នូវ​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ ឬ​អាវុធ​ខូចគុណភាព​ផ្សេងៗ​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ជូន​សមត្ថកិច្ច​ ចៀសវាង​ការ​កើត​មាន​គ្រោះថ្នាក់​ដោយសារ​យុទ្ធ​ភ័​ណ្ឌ​ និង​អាវុធ​ទាំងនោះ​ជាយថាហេតុ​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ