ព្រះសីហនុ៖ ស្ត្រីម្នាក់ភាគីខាងម៉ូតូរងរបួសធ្ងន់ត្រូវបាននាំទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយគ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូជនរងគ្រោះ ជាមួយរថយន្តក្រឡុកសុីម៉ង់ត៌តាមផ្លូវជាតិលេខ៤ ម្តុំឃ្លាំងលើក្នុងសង្កាត់លេខ១ក្រុងព្រះសីហនុ វេលាម៉ោងជាង៨យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។
ភ្លាមៗសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនិងភាគីអ្នកបើកបររថយន្តនៅឡើយ ដោយកំពុងស្រាវជ្រាវបន្តនិងដោះស្រាយតាមនិតិវិធី៕
ប្រភព៖ Huy Bunleng News