Chelsea អាចនឹងធ្វើការផ្លាស់ប្តូរយ៉ាងអស្ចារ្យមួយ គឺការចុះហត្ថលេខាជាមួយ Harry Kane ពី Tottenham Hotspur ដែលជាគូប្រជែងក្នុងទីក្រុងឡុងដ៍ នេះបើយោងតាមអ្នកកាសែតលោក Ben Jacobs បាននិយាយនៅក្នុងកម្មវិធី The Done Deal Show។
បច្ចុប្បន្ន Kane កំពុងពិចារណាលើជម្រើសរបស់គាត់ ខណៈដែលគាត់កំពុងសម្លឹងមើលការវិវឌ្ឍន៍ដែល Spurs កំពុងធ្វើក្រោមការដឹកនាំរបស់លោក Antonio Conte ។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើគាត់សម្រេចចិត្តផ្លាស់ប្តូរ ម្ចាស់ក្លឹប Chelsea លោក Todd Boehly ត្រៀមខ្លួនរួចជាស្រេចក្នុងការនាំគាត់ទៅកាន់កីឡដ្ឋាន Stamford Bridge៕