ជាមួយនឹង Kylian Mbappe ដែលមានចេតនាចង់ចាកចេញពីក្លឹប ហើយកិច្ចសន្យារបស់ Lionel Messi ក៏នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ចំពេលមានពាក្យចចាមអារ៉ាមថា Barcelona ចង់នាំតារាឆ្នើមសញ្ជាតិអាហ្សង់ទីត្រលប់ទៅទឹកដី Camp Nou វិញ វាទំនងជានឹងធ្វើឲ្យ PSG ចំណាយប្រាក់យ៉ាងច្រើនទៅលើខ្សែប្រយុទ្ធកណ្តាលថ្មី សម្រាប់រដូវក្តៅបន្ទាប់។
បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Gazzetta dello Sport បានឲ្យដឹងថា ក្លឹបអ្នកមានបារាំងបានកំណត់អត្តសញ្ញាណលើតារាឆ្នើមរបស់ក្លឹប Inter Milan គឺកីឡាករ Lautaro Martinez ជាគោលដៅកំពូលរបស់ពួកគេដើម្បីជំនួស Mbappe ។
ថ្មីៗនេះពួកគេបានទាក់ទងភ្នាក់ងាររបស់គាត់លោក Alejandro Camano ដើម្បីដឹងអំពីស្ថានភាពរបស់កីឡាករអាហ្សង់ទីន ហើយបានត្រៀមខ្លួនរួចរាល់ក្នុងការចំណាយទឹកប្រាក់ចំនួន 75 លានអឺរ៉ូ ដើម្បីនាំយកកីឡាករអន្តរជាតិអាហ្សង់ទីនវ័យ 25 ឆ្នាំទៅកីឡដ្ឋាន Parc des Princes៕