Man Utd ចង់បាន​ខ្សែប្រយុទ្ធ​របស់​ក្លឹ​ប Roma

0

យោង​តាម​អ្នកកាសែត​លោក Simon Phillips បានឱ្យ​ដឹង​ថា Manchester United ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​ក្រុម Roma និង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​កីឡាករ Tammy Abraham ។

Phillips បាន​ប្រាប់ Give Me Sport ថា​៖ «​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា Manchester United ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​លើ Abraham នៅ​រដូវក្តៅ​» ។

Abraham មាន​រដូវ​កាល​ដ៏​អស្ចារ្យ​ក្នុង​យុទ្ធនាការ 2021-22 ដែល​ជា​រដូវ​កាល​ដំបូង​របស់​គាត់​នៅ Roma និង​ជា​កន្លែង​ដែល​គាត់​បាន​ស៊ុត​បញ្ចូល​ទី 27 គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន 53 ប្រកួត​ក្រោម​ការ​ដឹកនាំ​របស់ Jose Mourinho ព្រមទាំង​បាន​ជួយ​ក្លឹ​ប​ឱ្យ​ឈ្នះ​ពានរង្វាន់ UEFA Europa Conference League៕