ក្តីសង្ឃឹមរបស់ក្លឹប FC Barcelona ក្នុងការឈានទៅវគ្គបន្តនៃពានរង្វាន់ UEFA Champions League កាន់តែតិចទៅៗ ក្រោយពេលដែលពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ 3-3 ជាមួយក្រុម Inter Milan នៅក្នុងទឹកដី Camp Nou។
យោងតាមរបាយការណ៍ពី Mundo Deportivo បានឱ្យដឹងថា ជាមួយនឹងការធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ឥឡូវនេះទំនងជាហិរញ្ញវត្ថុរបស់ Barça នឹងត្រូវធ្លាក់ចូលទៅក្នុងបញ្ហាកាន់តែជ្រៅ។
ខណៈដែលពួកគេគ្រោងនឹងខាតបង់ប្រាក់ចំនួន 20 លានអឺរ៉ូ ប្រសិនបើពួកគេមិនអាចឈានដល់វគ្គ 1/4 នៃការប្រកួត៕