PSG កំណត់​គោលដៅ​ខ្សែប្រយុទ្ធ​ថ្មី ប្រសិនបើ Messi ចាកចេញ

0

អនាគត​របស់ Lionel Messi នៅ PSG នៅ​តែ​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល ជាមួយនឹង​កិច្ចសន្យា​របស់​កីឡាករ​អា​ហ្ស​ង់​ទី​ន​ដែល​នឹង​ត្រូវ​ផុតកំណត់​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​។

ក្នុង​ករណី​ដែល Messi មិន​បន្ត​កុងត្រា​ថ្មី PSG ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​សម្លឹង​ឃើញ Joao Felix ដែល​អនាគត​របស់​គាត់​នៅ Atletico Madrid ក៏​មិន​ច្បាស់លាស់​ដែរ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន AS​។

ទោះជា​យ៉ាងណា​ក៏​ដោយ PSG នឹង​ត្រូវ​ប្រកួតប្រជែង​ជាមួយ Barcelona ដើម្បី​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ Atletico Madrid ខណៈ​ដែល​ក្លឹ​ប​យក្ស​អេ​ស្ប៉ា​ញ​ក៏​ចាប់អារម្មណ៍​លើ​កីឡាករ​ព័រ​ទុ​យ​ហ្គា​ល់​រូ​នេះ​ផង​ដែរ​៕