ការ​បរាជ័យ​នៅ UCL របស់ Barca អាច​រារាំង Messi ត្រឡប់​មក Camp Nou វិញ

0

El Nacional បាន​និយាយ​ថា ភាគរយ​កាន់តែ​ខ្ពស់​របស់ Barcelona ក្នុង​ការ​ឆ្លង​មិន​ផុត​វគ្គ​ចែក​ពូ​ល​ក្នុង Champions League អាច​រារាំង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​ក្នុង​ការ​នាំ Lionel Messi ទៅ​កាន់ Camp Nou វិញ នេះ​បើ​តាម​ការ​អះអាង​របស់ El Nacional ។

កា​រខក​ខានមិនបាន​ឈាន​ដល់​វគ្គ​បន្ត​នៃ​ក្របខ័ណ្ឌ Champions League នឹង​នាំ​ឱ្យ Barcelona បាត់បង់​ប្រាក់​ចំណូល​ដែល​ត្រូវការ ដើម្បី​ចុះហត្ថលេខា​លើ Lionel Messi នៅ​ឆ្នាំ​ក្រោយ បើ​ទោះបីជា​តារា​ឆ្នើម​សញ្ជាតិ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ មានការ​ផ្ទេរ​ដោយ​ឥត​គិតថ្លៃ​ក៏​ដោយ​។

Barcelona នឹង​ត្រូវ​កាត់​បន្ថយ​វិក្កយបត្រ​ប្រាក់​ឈ្នួល​បន្ថែម​ទៀត ដែល​នឹង​ធ្វើ​ឱ្យ​គេ​មិន​អាច​ចុះហត្ថលេខា​លើ​កីឡាករ​ថ្មី​ដែល​មាន​ប្រាក់ខែ​ខ្ពស់​៕