ក្លឹប Barcelona គ្រោងនឹងលក់ Frenkie de Jong ខណៈដែលពួកគេសម្លឹងរកការប្រមូលប្រាក់បន្ថែមទៀត នេះបើយោងតាមសារព័ត៌មាន Daily Mail ។
ក្រោយទម្រង់លេងមិនសូវល្អក្នុងវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League អាចបង្ខំឱ្យ Barca ព្យាយាមប្រមូលមូលថវិកា ហើយកីឡាករដែលរំពឹងទុកទុកថាចាកចេញដូចជា Gerard Pique, Jordi Alba និង Sergio Busquets ប្រហែលជាមិនទទួលបានតម្លៃផ្ទេរច្រើននោះទេ។
ជាលទ្ធផល ពួកគេត្រូវបានគេរំពឹងថានឹងបង្ខំ De Jong ឱ្យចាកចេញពីក្លឹបម្តងទៀត៕