បាត់ដំបង ៖ នគរបាលក្រុងបាត់ដំបង បានឃាត់ខ្លួនមុខសញ្ញាសឆក់ទូរស័ព្វ ២នាក់ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៦និង៣០នាទី នៅត្រង់ចំណុចក្រុមទី០៤ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ការឃាត់ខ្លួនជនសង្ស័យខាងលើ បន្ទាប់ពីទទួលពាក្យបណ្តឹងជនរងគ្រោះឈ្មោះ វណ្ណ ផល្លី ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបងថា មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ)។ សម្ភារបាត់បង់រួមមាន ៖ ទូរស័ព្ទដៃម៉ាក oppo ពណ៌ទឹកប្រាក់ ស្រោមពណ៍ខ្មៅ ចំនួន០១គ្រឿង។
ក្រោយពីទទួលបណ្តឹងជនរងគ្រោះ និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រេ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ ០២នាក់ ១.ឈ្មោះ ហុង សង្ហា ហៅ ម៉ាប់ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ២.ឈ្មោះ លឿន ចន្ធី ហៅ ធី ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរក្រោយពីសាកសួរខ្លួនបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទជនរងគ្រោះពិតប្រាកដមែន។
សម្ភារៈដកហូតបានរួមមាន៖
-ម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០០៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1J3221 មានលេខតួនិងលេខម៉ាស៊ីន9238811 ចំនួន០១គ្រឿង។
-មួកសុវត្តិភាព ពណ៌ខ្មៅ ចំនួន០១ ។
-ទូរស័ព្ទដៃម៉ាកNokia ចំនួន ០១គ្រឿង។
-ទូរស័ព្ទដៃម៉ាកCamfone ពណ៍ខ្មៅ ចំនួន០១គ្រឿង។
-កូនសោរម៉ូតូ ចំនួន០១ ។
-ទូរស័ព្ទដៃម៉ាកoppo ពណ៌ទឹកប្រាក់ ស្រោមពណ៍ខ្មៅចំនួន ០១គ្រឿង(ជារបស់ជនរងគ្រោះ)។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ