បរទេស៖ ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ២៥នាក់បានស្លាប់នៅភាគខាងត្បូងប្រទេសស៊ូដង់ បន្ទាប់ពីក្រុមយុវជនមកពីសហគមន៍ចំនួន ០២ ដែលស្ថិតនៅក្បែរគ្នា នៅភាគខាងជើងរបស់ប្រទេសនេះបានប៉ះទង្គិចគ្នាជុំវិញខ្សែបន្ទាត់ព្រំដែនខណ្ឌបែងចែកសហគមន៍។
អំពើហិង្សាបន្តកើតមាននៅក្នុងផ្នែកមួយចំនួននៅភាគខាងត្បូងប្រទេសស៊ូដង់ ជាកន្លែងដែលការប៉ះទង្គិចគ្នា បង្កដោយជម្លោះក្នុងតំបន់ជុំវិញបញ្ហាតំបន់វាលស្មៅសម្រាប់សត្វពាហនៈ ប្រភពទឹក កន្លែងដាំដុះ និងធនធានផ្សេងទៀត ដោយបានបណ្តាលឲ្យមានមនុស្សស្លាប់។
នយោបាយមិននឹងនររបស់ប្រទេសនេះ ជារឿយៗបានបង្កឲ្យមានជម្លោះក្នុងមូលដ្ឋានកាន់តែធ្ងន់ធ្ងរឡើង ដែលធ្វើឲ្យអំពើហឹង្សាកើនឡើង។
កាលពីថ្ងៃចន្ទ នៅក្នុងភាពចលាចលចុងក្រោយនេះ ក្រុមយុវជនប្រដាប់អាវុធមកពីសហគមន៍ Twic ក្នុងរដ្ឋ Warrap នៅតាមព្រំដែនជាមួយប្រទេសស៊ូដង់បានវាយប្រហារប្រជាជននៅទីប្រជុំជន Abyei ដែលស្ថិតនៅក្បែរនោះនៅតាមព្រំដែន ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ