អនាគតរបស់ Kylian Mbappe គឺជាប្រធានបទនៃការជជែកវែកញែកដ៏រំជើបរំជួលមួយនាពេលបច្ចុប្បន្ន ហើយបានក្លាយជាចំណុចក្តៅគគុកនៅក្នុងបណ្តាញសារព័ត៌មានបាល់ទាត់ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។
ការរំពឹងទុកនៃការផ្ទេរនៅខែមករាបានលេចចេញមក ដោយកីឡាករសញ្ជាតិបារាំងមិនសប្បាយចិត្តនៅឯ Parc des Princes ដែលវាត្រូវបានគេមើលឃើញថាក្លឹបធំៗមួយចំនួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតអំពីស្ថានភាពរបស់ Mbappe នៅ PSG។
Liverpool ត្រូវបានគេលើកឡើងថា ជាគោលដៅមួយក្នុងចំណោមគោលដៅតែពីរប៉ុណ្ណោះ ដែលមានប្រៀបក្នុងការចុះហត្ថលេខាសម្រាប់ម្ចាស់ជើងឯក World Cup 2018 ហើយព័ត៌មាននេះត្រូវបានចុះផ្សាយដោយសារព័ត៌មានអេស្ប៉ាញ Marca។
របាយការណ៍ខាងលើបានបន្ថែមថា ហង្សក្រហមនឹងត្រូវចំណាយលើថ្លៃផ្ទេរលើសពី 200 លានអឺរ៉ូ ហើយត្រូវចំណាយលើប្រាក់ពលកម្មប្រចាំឆ្នាំសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះចំនួន 50 លានអឺរ៉ូ ដើម្បីនាំយក Kylian Mbappe មកកាន់ទឹកដី Anfield ៕