ព័ត៌មានបន្ថែម៖ រកឃើញសាកសពជនរងគ្រោះម្នាក់ទៀត ដែលជាសាកសពទី១០

0

កណ្តាល៖ គិតមកត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៣:៤៥នាទី កម្លាំងចម្រុះ និងក្រុមការងារចុះរុករកសពជនរងគ្រោះបានចំនួន០១នាក់ បន្ថែមទៀត ឈ្មោះ រី ស្រីលីន ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស។

មកដល់ពេលនេះបានរកឃើញសរុបចំនួន១៤នាក់ ស្លាប់១០នាក់ (ស្រី០៣នាក់) នៅសល់ចំនួន០១នាក់ ឈ្មោះ​ មាស សុវណ្ណរាជ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស។ បច្ចុប្បន្ន កម្លាំងចម្រុះបានកំពុងបន្តស្រាវជ្រាវរុករកជនរងគ្រោះដែលបាត់ខ្លួន៕

 

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល