កូរ៉េខាងជើង បានបាញ់មីស៊ីលមួយគ្រាប់ និងគ្រាប់កាំភ្លើងធំ ១៧០គ្រាប់ នៅជិតតំបន់តានតឹង

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅព្រឹកថ្ងៃសុក្រនេះ បានអោយដឹងថាប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងមួយគ្រាប់ និងគ្រាប់កាំភ្លើងធំ ១៧០គ្រាប់ ឆ្ពោះទៅកាន់សមុទ្រ ហើយបានហោះហើរយន្តហោះចម្បាំង នៅជិតព្រំដែនដ៏តានតឹងជាមួយកូរ៉េខាងត្បូង ដែលបង្កើនភាពច្របូកច្របល់ ដែលបង្កឡើងដោយការរារាំងនៃការសាកល្បងអាវុធនាពេលថ្មីៗនេះ៕

ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា