ភ្នំពេញ៖ ក្រោយការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយនឹងក្រុមបង់ក្លាដេស ដោយចាញ់ក្នុងលទ្ធផល ១ទល់នឹង០។ ស្រាប់តែលោក កែវ សុខងន បានចេញមកបង្ហោះ ធ្វើការរិះគន់ចំៗចំពោះលោក Keisuke Honda ដោយមានអត្ថន័យថា៖
“3 ឆ្នាំហើយគ្រូ online មកប្រទេសកម្ពុជាធ្លាក់គ្រប់កម្មវិធីមិនថាធ្វើម្ចាស់ផ្ទះរឺទៅក្រៅដីទេ សូមគោរពប្រទេសរបស់ខ្ញុំផង បើចង់អោយបាល់ទាត់កម្ពុជារីកចម្រើនសូមនៅប្រទេសយើងដើម្បីធ្វើបាល់ទាត់ពិតប្រាកដ ស្លៀកពាក់ធ្វើមើលដើរម៉ូដ”៕