ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧:០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវបង្ក្រាប និងជនសង្ស័យឃាត់ខ្លួនចំនួន៤នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់ នៅចំណុចសណ្ឋាគារហ្វែរីលែន ផ្លូវលេខ១៤១ ភូមិ៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះង្វៀង ដុងហាយ ភេទប្រុស ឆ្នាំកំណើត ១៩៨៤ ជនជាតិ វៀតណាម។
ជនសង្ស័យឃាត់ខ្លួនចំនួន៤នាក់៖
១-ជនសង្ស័យឈ្មោះ TRAN TINHUY ភេទប្រុស ឆ្នាំកំណើត ១៩៨៩ ជនជាតិ វៀតណាម
២-ឈ្មោះ NGUYEN VAN VO ភេទប្រុស ឆ្នាំកំណើត ១៩៨០ជនជាតិវៀតណាម
៣-ឈ្មោះ LUONG VON THET ភេទប្រុស ឆ្នាំកំណើត១៩៩៧ ជនជាតិវៀតណាម
៤-ឈ្មោះ VO HONG QUAN ភេទប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិវៀតណាម (មេខ្លោង)
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ