Eriksen ថា​តំណែង​មួយ​នេះ​សាក​សម​នឹង​គាត់​ខ្លាំង​ណាស់ (​មាន​វី​ដេ​អូ​)

0

កីឡាករ Christian Eriksen របស់​ក្លឹ​ប Manchester United បាន​បង្ហើប​ថា​តួនាទី​ខ្សែបម្រើ​កណ្តាល​របស់​កីឡាករ​លេខ 8 គឺជា​កន្លែង​ដែល​គាត់​ចូល​ចិត្ត​លេង​បំផុត​។

Eriksen បាន​ប្តូរ​ទៅ Old Trafford លើ​ការ​ផ្ទេរ​ដោយ​ឥត​គិតថ្លៃ បន្ទាប់​ពី​បាន​ជោគជ័យ​រយៈពេល​ប្រាំមួយ​ខែ​នៅ Brentford ។ កីឡាករ​អន្តរជាតិ​ដា​ណឺ​ម៉ាក​បាន​ចាប់ផ្តើម​ការ​ប្រកួត​ទាំង​ប្រាំបី​របស់​បិសាច​ក្រហម​នៅ​រដូវ​កាល​នេះ ហើយ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់​បម្រើ​បិសាច​ក្រហម​។

ក្រុម​របស់​លោក Erik ten Hag បាន​ចាប់ផ្តើម​រដូវ​កាល​នេះ​ក្នុង​ទម្រង់​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​។ Eriksen គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់​ក្រុម ខណៈ​ដែល​គាត់​បាន​ចាប់​ដៃគូ​ជាមួយ Scott McTominay និង Bruno Fernandes នៅ​តំបន់​បម្រើ​។

នៅ​ពេល​ដែល Eriksen ត្រូវ​បាន​សួរ​ថា កន្លែង​មួយ​ណា​ដែល​ជាទី​តាំង​ល្អ​បំផុត​របស់​គាត់​នៅ​លើ​ទីលាន អតីត​ខ្សែបម្រើ​ក្រុម Tottenham Hotspur បាន​ឆ្លើយ​តប​តាម​រយៈ​សារព័ត៌មាន Manchester Evening News ថា​៖

«​ខ្ញុំ​បាន​លេង​តួនាទី​ផ្សេង​ៗ​គ្នា​ជា​ច្រើន​ក្នុង​រយៈពេល​ដ៏​ខ្លី​។ ដំបូង​ជា​ខ្សែប្រយុទ្ធ ហើយ​បន្ទាប់​មក​ចុះ​មក​លេង​ជា​ខ្សែបម្រើ​ការពារ​។ ក្នុង​ការ​ប្រកួត​ថ្មី​ៗ ខ្ញុំ​បាន​លេង​ជា​ខ្សែបម្រើ​កណ្តាល វា​សាក​សម​នឹង​ខ្ញុំ​ខ្លាំង​ណាស់​»​។

“​វា​ពិតជា​ល្អ​ណាស់​ដែល​យើង​បាន​ត្រលប់​មក​ភាពល្អ​ប្រសើរ​វិញ ជាមួយនឹង​ជ័យជម្នះ ដែល​វា​ល្អ​សម្រាប់​យើង និង​បង្កើត​ទំនុកចិត្ត​បន្តិច​»៕