Chelsea នៅ​តែ​ចិញ្ចឹមចិត្ត​ចង់បាន​ខ្សែការពារ​របស់ RB Leipzig

0

Chelsea នៅ​តែ​តាម​ប្រមាញ់​ខ្សែការពារ Josko Gvardiol របស់ RB Leipzig បើ​ទោះបីជា​កីឡាករ​រូប​នេះ យល់ព្រម​លើ​កិច្ចព្រមព្រៀង​ថ្មី ដែល​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ 2027 ក៏​ដោយ​។

ដូចដែល​បាន​រាយការណ៍​ដោយ TeamTalk តាម​រយៈ​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា​៖ «RB Leipzig បាន​បដិសេធ​ការ​ដេញថ្លៃ​របស់ Chelsea សម្រាប់ Josko Gvardiol នៅ​ស​ប្តា​ហ៍​ចុង​ក្រោយ​នៃ​ទីផ្សារ​ដោះ​ដូរ ដោយសារ​ពួក​គេ​ជឿជាក់​ថា​ក្លឹ​ប​ផ្សេង​ទៀត នឹង​ចូលរួម​ការ​ប្រណាំងប្រជែង​នៅ​ទីផ្សារ​ដោះ​ដូរ​រដូវក្តៅ​ក្រោយ រួម​ទាំង Man City ផង​ដែរ​»​។

លោក Romano បាន​បន្ថែម​ថា​៖ «​កិច្ចព្រមព្រៀង​ថ្មី​រហូត​ដល់​ឆ្នាំ 2027 ប៉ុន្តែ Chelsea នៅ​តែ​បន្ត​ចង់បាន Josko Gvardiol»៕