Brighton បញ្ចេញ​បញ្ជី​ឈ្មោះ​បេក្ខភាព​គ្រូបង្វឹក​ថ្មី

0

កាសែត Guardian រាយការណ៍​ថា​ក្លឹ​ប Brighton កំពុង​បង្កើន​ការ​ស្វែងរក​គ្រូបង្វឹក​ថ្មី​របស់​ពួក​គេ ហើយ​បាន​រៀបចំបញ្ជី​ឈ្មោះ​បេក្ខជន​ដែល​មាន​សក្តានុពល​។

អ្នកចាត់ការ​ជនជាតិ​ន័​រវេ​សលោក Kjetil Knutsen និង​អតីត​គ្រូបង្វឹក​ក្លឹ​ប Shakhtar Donetsk លោក Roberto De Zerbi ស្ថិត​ក្នុង​ចំណោម​បេក្ខភាព​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង ខណៈ​អ្នកគ្រប់គ្រង​របស់​ក្លឹ​ប Lens លោក Franck Haise ក៏​ស្ថិត​ក្រោម​ការ​ពិចារណា​ផង​ដែរ​។

បញ្ជាក់​ផង​ដែរ​ថា​លោក Knutsen ហាក់ដូចជា​នាំមុខ​គេ​បន្ទាប់​ពី​លោក​បាន​ជួយ​ឲ្យ Bodo/Glimt ឈ្នះ​ជើងឯក​លី​ក​ជាប់​ៗ​គ្នា​នៅ​ប្រទេស​ន័​រវេ​ស​៕