ប្រសិនបើ Kane ទៅ Bayern អាច​នឹង​ទទួល​បាន​ស្លាក​លេខ​អាវ​មួយ​នេះ

0

យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា​ខ្សែប្រយុទ្ធ Harry Kane ត្រូវ​បាន​ល្បួង​ឲ្យ​ចូលរួម​ជាមួយ​ក្លឹ​ប​យក្ស​អា​ល្លឺ​ម៉​ង់ Bayern Munich​។

ការ​ពិភាក្សា​ត្រូវ​បាន​ធ្វើ​ឡើង​រវាង​បងប្រុស​របស់ Kane គឺ​លោក Charlie និង Bayern ដែល​បាន​ផ្តល់​អាទិភាព​ដល់​តារា Spurs ជា​គោលដៅ​ទី​មួយ​របស់​ពួក​គេ​។

ទន្ទឹម​នឹង​នេះ​ដែរ Kane អាច​បង្ហាញ​ខ្លួនឯង​នៅ​ឯ Bayern ដោយ​ទទួល​បាន​ស្លាក​លេខ​អាវ​លេខ 9 បន្ទាប់​ពី​ការ​ចាកចេញ​របស់ Robert Lewandowski ទៅ​ចួ​ល​រួម​ជាមួយ Barcelona៕