សារព័ត៌មាន Marca បានរាយការណ៍ថា Cristiano Ronaldo បានបដិសេធសំណើររយៈពេលពីរឆ្នាំរបស់ក្លឹប Al-Hilal របស់អារ៉ាប៊ីសាអូឌីត ដែលមានតម្លៃ 242 លានអឺរ៉ូ។
កិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យតារាឆ្នើមរបស់ក្លឹប Manchester United ក្លាយជាកីឡាករបាល់ទាត់ដែលមានប្រាក់ខែខ្ពស់បំផុតនៅលើពិភពលោក ប៉ុន្តែ Ronaldo បានជ្រើសរើសបន្តលេងក្នុងកម្រិតខ្ពស់បំផុតដែលអាចធ្វើទៅបាន ជាជាងការផ្ទេរដើម្បីប្រាក់ចំណូលទៅតំបន់មជ្ឈិមបូព៌ា។
គួររំលឹកឡើងវិញដែរថា លីករបស់អារ៉ាប៊ីសាអូឌីតបានចុះហត្ថលេខាលើកីឡាករដូចជា Luciano Vietto, Alvaro Gonzalez, David Ospina, Santi Mina និង Alvaro Medran ៕