គ្រូបង្វឹក​ថ្មី​របស់ Chelsea ចង់បាន​កីឡាករ 3​នាក់​បន្ថែម​ទៀត

0

គ្រូបង្វឹក​ថ្មី​របស់ Chelsea លោក Graham Potter ចង់បាន​កីឡាករ​ថ្មី​ចំនួន​បី​នាក់​បន្ថែម​ទៀត​មក​ចូលរួម​ក្នុង​ក្រុម​របស់​គាត់ ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវរងា នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Fichajes ។

Potter គ្រោង​នឹង​នាំ​យក​អតីត​កីឡាករ​របស់​គាត់​នៅ Brighton ចំនួន​ពីរ​នាក់​គឺ Moises Caicedo និង Leandro Trossard រួម​ជាមួយនឹង​តារា​ឆ្នើម Cristiano Ronaldo របស់​ក្រុម Manchester United ។

បញ្ជាក់​ផង​ដែរ​ថា កិច្ចសន្យា​ដែល​មាន​ស្រាប់​របស់​កីឡាករ​ទាំង​បី​ខាងលើ នឹង​ផុតកំណត់​នៅ​រដូវក្តៅ​ឆ្នាំ 2023៕