Newcastle ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើខ្សែបម្រើវ័យក្មេងរបស់ក្លឹប Vasco de Gama កីឡាករ Andrey Santos នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន inews ។
ក្រុមដែលមានមូលដ្ឋាននៅប្រទេសប្រេស៊ីលទាមទាតម្លៃប្រហែល 30 លានផោនសម្រាប់កីឡាករវ័យ 18 ឆ្នាំរូបនេះ ដែលកំពុងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ដោយ Barcelona និង Paris Saint-Germain៕
