ក្លឹប Premier League រំពឹងថាការប្រកួតរបស់ពួកគេនៅចុងសប្តាហ៍នេះនឹងត្រូវបានពន្យារពេល បន្ទាប់ពីការសោយទីវង្គត់របស់ម្ចាស់ក្សត្រី Elizabeth II នៅថ្ងៃព្រហស្បតិ៍ទី 8 ខែកញ្ញា។
យោងតាមកាសែត The Mail បានឲ្យដឹងថាមន្ត្រីក្របខ័ណ្ឌ Premier League បានជួបពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាល ដើម្បីពិភាក្សាថាតើបាល់ទាត់អាចដំណើរការបានឬទេ នៅប៉ុន្មានថ្ងៃខាងមុខនេះ។
ព្រឹត្តិការណ៍កីឡាសំខាន់ៗទាំងអស់នៅក្នុងចក្រភពអង់គ្លេសនៅថ្ងៃសុក្រទី 9 ខែកញ្ញាត្រូវបានពន្យារពេល រួមទាំងការប្រកួត Championship រវាងក្រុម Burnley និង Norwich City ។
បញ្ជាក់ផងដែរថា នៅប៉ុន្មានម៉ោងបន្ទាប់ពីការសោយទិវង្គតរបស់របស់ម្ចាស់ក្សត្រី Elizabeth II ក្របខ័ណ្ឌ EFL បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖
«ជាសញ្ញានៃការគោរព បន្ទាប់ពីការសោយទិវង្គតរបស់ព្រះមហាក្សត្រីយានី Elizabeth II នៅព្រឹកថ្ងៃនេះ EFL បានបញ្ជាក់ថា ការប្រកួតរបស់ខ្លួនដែលគ្រោងធ្វើនៅល្ងាចថ្ងៃស្អែក (ថ្ងៃសុក្រទី 9 ខែកញ្ញា) រវាងក្រុម Burnley v Norwich City និង Tranmere Rovers v Stockport County ត្រូវបានពន្យារពេល»៕