គេប្រើកាំភ្លើង ឫកាំបិតប្លន់!! ដោយឡែកគាត់វិញប្រើប៉ែលមកប្លន់ម៉ូតូ

0

បាត់ដំបង​ ៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ បាន​ទទួល​ពាក្យបណ្តឹង​ពី​ពលរដ្ឋ​ឈ្មោះ​ យឹ​ម​ កុសល់​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​រំចេក​៤​ សង្កាត់​រតនៈ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ថា​មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ប្លន់​ដោយ​ប្រើប្រាស់​ប៉ែល​មក​គំរាមកំហែង​យក​ម៉ូតូ​និង​ទ្រព្យសម្បត្តិ​)​ កាលពី​ថ្ងៃ​ទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​២១​និង​៣០​នាទី​ នៅ​ត្រង់​ចំណុច​ក្រុម​ទី​០៤​ ភូមិ​រំចេក​២​ សង្កាត់​រតនៈ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​។​ ​ក្នុង​នោះ​សម្ភារ​បាត់បង់​រួម​មាន​៖​ ម៉ូតូ​១​គ្រឿង​ម៉ា​កវី​វ៉ា​ ស៊េរី​ឆ្នាំ​២០០៨​ ពណ៌​ខ្មៅ​ ។​

​ករណី​នេះ​ ដោយ​អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ រួម​នឹង​យោបល់​របស់​លោក​វរសេនីយ៍ឯក​ លឹ​ម​ ពុ​ទ្ធី​ឡា​ ស្នងការ​ង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​វរសេនីយ៍ឯក​ ពេជ្រ​ សា​រ៉ែ​ន​ អធិការ​នគរបាល​ក្រុង​បាត់ដំបង​ បាន​ដឹកនាំ​កម្លាំង​ផ្នែក​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​ស្រាវជ្រាវ​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ស៊ុំ​ សុ​ភ័​ក្រ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​រំចេក​២​ សង្កាត់​រតនៈ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ខាងលើ​ មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ដើម្បី​ធ្វើការ​សាកសួរ​ ។​

​ក្នុង​ពេល​ឃាត់ខ្លួន​ សមត្ថកិច្ច​បាន​ធ្វើ​ដកហូត​សម្ភារៈ​រួម​មាន​ ៖​ -​ម៉ូតូ​ម៉ា​កវី​វ៉ា​ ១​គ្រឿង​ ស៊េរី​ឆ្នាំ​២០០៨​ ពណ៌​ខ្មៅ​ ប៉ែល​ដង​ឫស្សី​ ០១​ ពូថៅ​ ០១​ ។​

​ក្រោយ​ពី​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ថា​ ពិតជា​បាន​ប្រើប្រាស់​ប៉ែល​ប្លន់​យក​ម៉ូតូ​និង​លុយ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​ ។​ បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ