Chelsea បានតែងតាំងអតីតអ្នកចាត់ការ Brightonn & Hove Albion លោក Graham Potter ជាគ្រូបង្វឹកថ្មីរបស់ក្លឹបនៅថ្ងៃព្រហស្បតិ៍ទី 8 ខែកញ្ញា។
គ្រូបង្វឹកជនជាតិអង់គ្លេសឥឡូវនេះនឹងចូលកាន់តំណែងបន្តពីលោក Thomas Tuchel ដែលត្រូវបានបណ្តេញចេញមុននេះ បន្ទាប់ពីការចាប់ផ្តើមមិនសូវបានល្អក្នុងរដូវកាល 2022-23 របស់ក្លឹបនៅភាគខាងលិចទីក្រុងឡុងដ៍។ ក្រុមតោខៀវជាបានឈ្នះបីលើកពីការប្រកួតចំនួន 6 ឈរនៅចំណាត់ថ្នាក់ទី 6 ក្នុងតារាងលីក និងចាញ់ការប្រកួតលើកដំបូងរបស់ពួកគេជាមួយនឹងក្រុម Dinamo Zagreb ក្នុងក្របខ័ណ្ឌ UCL ។
Potter ត្រូវបានគេចាត់ទុកថាជាអ្នកចាត់ការអង់គ្លេសដ៏ល្អបំផុតម្នាក់នៅក្នុងក្របខ័ណ្ឌ Premier League ហើយសង្ឃឹមថានឹងនាំយកសមត្ថភាព និងយុទ្ធសាស្ត្ររបស់គាត់ទៅកាន់កីឡដ្ឋាន Stamford Bridge ។
សម្រាប់កីឡាករ Chelsea ការតែងតាំង Potter អាចបង្កើតបរិយាកាសថ្មីសម្រាប់ពួកគេ។ ជាធម្មតានៅពេលដែលអ្នកចាត់ការថ្មីទទួលបន្ទុកក្លឹប កីឡាករនឹងមានអារម្មណ៍ជឿជាក់ ហើយមានក្តីសង្ឃឹមក្នុងការក្លាយជាផ្នែកមួយដ៏សំខាន់នៃផែនការរបស់អ្នកគ្រប់គ្រង។
ឧទាហរណ៍ជាក់ស្តែងគឺដូចជា Antonio Rudiger និង Marcos Alonso ដែលបានស្តាអាជីពនៅ Chelsea មកវិញ បន្ទាប់ពីការមកដល់របស់លោក Tuchel ក្នុងឆ្នាំ 2021។
រឿងរ៉ាវស្រដៀងគ្នានេះអាចកើតឡើងជាមួយនឹងការមកដល់របស់ Potter ដោយសារតែកីឡាករតិចតួចអាចស្តាអាជីពនៅ Chelsea របស់ពួកគេមកវិញក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីសញ្ជាតិអង់គ្លេស។ ឥឡូវនេះសូមក្រឡេកមកមើលកីឡាករទាំងបីនាក់ដែលអាចទទួលបានពេលវេលាបង្ហាញមុខនៅលើទីលានច្រើនជាងមុន ដែលមានដូចជា៖ Kepa Arrizabalaga, Christian Pulisic និង Hakim Ziyech៕