Liverpool បានចុះហត្ថលេខាលើខ្សែបម្រើ Arthur Melo ពី Juventus ក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅថ្ងៃផុតកំណត់ទីផ្សារដោះដូរកីឡាកររដូវក្តៅ (ថ្ងៃទី 1 ខែកញ្ញា)។
កីឡាករប្រេស៊ីលបានក្លាយជាកីឡាករទីបួនរបស់ហង្សក្រហមនៅរដូវក្តៅនេះបន្ទាប់ពី Darwin Nunez, Fabio Carvalho និង Calvin Ramsay ។
ហង្សក្រហមនឹងបង់ថ្លៃខ្ចីជើង 4.5 លានអឺរ៉ូទៅឱ្យក្រុមសេះបង្កង់ សម្រាប់រយៈពេលពេញមួយរដូវកាលរបស់ Arthur ។ លើសពីនេះ កិច្ចព្រមព្រៀងនេះក៏មានជម្រើសក្នុងការទិញកីឡាកររូបនេះក្នុងតម្លៃ ៣៧,៥ លានអឺរ៉ូផងដែរ។
គួររំលឹកឡើងវិញដែរថា Arthur បានចំណាយពេល 2 ឆ្នាំនៅ Barcelona មុនពេលផ្លាស់ទៅ Juventus ក្នុងឆ្នាំ 2020 ។ គាត់បានបង្ហាញខ្លួន 63 លើកសម្រាប់ក្រុមសេះបង្កង់នៅគ្រប់ការប្រកួតទាំងអស់ ដោយបានរួមចំណែករកគ្រាប់បាល់បានមួយគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបានមួយដង៕