Drogba ផ្ញើរ​សារ​យ៉ាង​ខ្លី​ទៅ​កាន់ Aubameyang ក្រោយ​ផ្ទេរ​មក​កាន់ Chelsea

0

អតីត​ខ្សែប្រយុទ្ធ​ក្រុម​តោ​ខៀវ Chelsea លោក Didier Drogba បាន​ស្វាគមន៍​កីឡាករ Pierre-Emerick Aubameyang ដែល​ទើបនឹង​ចុះហត្ថលេខា​ជាមួយ​អតីត​ក្លឹ​ប​ជាទី​ស្រឡាញ់​របស់​គាត់​។

Drogba បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​បង្ហោះ​របស់​ខ្សែប្រយុទ្ធ​វ័យ 33 ឆ្នាំ​ដែល​បង្ហាញ​អាវ​លេខ 9 ថ្មី​របស់​គាត់​នៅ​លើ Twitter ។ កីឡាករ​បាល់ទាត់​សញ្ជាតិ​កូត​ឌី​វ័​រដែ​ល​ចូល​និវត្តន៍​រូប​នេះ​បាន​រំលឹក Aubameyang អំពី​ពេល​ដែល​ពួក​គេ​បាន​ពិភាក្សា​អំពី​ការ​ផ្លាស់​ប្តូរ​ដ៏​មាន​សក្តានុពល​ទៅ​កាន់​កីឡដ្ឋាន Stamford Bridge កាលពី​ឆ្នាំ​មុន​។

Drogba បាន​សរសេរ​ថា​៖ «​ទីបំផុត​!!!!! វេលា​ដែល​យើង​បាន​និយាយ​កាលពី​ឆ្នាំ​មុន​បាន​មក​ដល់​ហើយ​។ រីករាយ​ណាស់​ប្អូនប្រុស​»៕